អំពីយើង

  1. Home
  2. អំពីយើង
អំពីគ្លីនិក

គ្លីនិក អូរ៉េន ឃែនស័រ

គ្លីនិកអូរ៉េន ឃែនស័រ ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០២១ ដោយក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមដែលមានបទពិសោធន៍ខ្ពស់ ក្នុងការផ្តល់ការថែទាំអ្នកជំងឺប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។

យើងផ្តល់សេវាកម្មពេញលេញចាប់ពីការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត, ការធ្វើតេស្តរោគវិនិច្ឆ័យ, រហូតដល់ជម្រើសនៃការព្យាបាលយ៉ាងពេញលេញដែលត្រូវបានរចនាឡើងសម្រាប់បង្កើនប្រសិទ្ធភាព, ផាសុកភាព និងសុវត្ថិភាពរបស់អ្នកជំងឺ។

គ្លីនិកអូរ៉េន ឃែនស័រជាគ្លីនិកឯកជនដំបូងនៅកម្ពុជា ដែលបាននាំមកនូវបច្ចេកវិទ្យាព្យាបាលមហារីកដោយកាំរស្មី ដែលអនុញ្ញាតឱ្យអ្នកជំងឺទទួលបានការព្យាបាលស្តង់ដារអន្តរជាតិ។

យើងបើកដំណើរការ ២៤ ម៉ោង ជារៀងរាល់ថ្ងៃដើម្បីផ្តល់សេវាកម្មសម្រាកព្យាបាល និងការថែទាំសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ។

គោលដៅរបស់យើង

បេសកកម្ម ចក្ខុវិស័យ និង គុណតម្លៃស្នូល
របស់យើង

  • ដំណោះស្រាយការថែទាំ និងព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយដោយក្រុមអ្នកឯកទេស និងអ្នកជំនាញដែលមានបទពិសោធន៍ ដោយប្រើបច្ចេកវិទ្យាទំនើប
  • បង្កើតបរិយាកាសដែលផ្ដល់ការគាំទ្រ និងជួយឱ្យអ្នកជម្ងឺ និងគ្រួសារពោរពេញដោយក្តីសង្ឃឹម

ជាមជ្ឈមណ្ឌលមហារីកឈានមុខគេ ជាមួយស្តង់ដាអន្តរជាតិដែលនាំមកនូវក្តីសង្ឃឹមដល់មនុស្សគ្រប់រូប                 

គុណតម្លៃរបស់យើង

01

សុចរិតភាព

យើងធ្វើការដោយភាពស្មោះត្រង់ និងតម្លាភាព ដើម្បីកសាងទំនុកចិត្តជាមួយអតិថិជន ដៃគូ និងសហគមន៍របស់យើង។

02

ការច្នៃប្រឌិតថ្មី

យើងប្រកាន់យកគំនិតថ្មី និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាកម្ម និងដំណោះស្រាយដែលកាន់តែប្រសើរ។

03

ការអភិវឌ្ឍរួមគ្នា

យើងជឿលើការរីកចម្រើនទៅមុខរួមគ្នា ជាមួយអតិថិជន នាយោជិក និងដៃគូសហការ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាន។

04

ការយល់ចិត្ត

យើងផ្តល់ការគោរព និងការយល់ចិត្តជូនដល់អតិថិជនគ្រប់រូប។

05

ការធ្វើការជាក្រុម

យើងសហការគ្នាគ្រប់កម្រិត ដើម្បីសម្រេចបាននូវបេសកកម្មរួម និងផ្តល់លទ្ធផលល្អប្រសើរបំផុត។

យើងនៅទីនេះដើម្បីឆ្លើយគ្រប់សំនួររបស់អ្នក

ខាងក្រោមនេះជាសំនួរដែលអតិថិជនរបស់យើងតែងតែសួរជាញឹកញាប់។ សម្រាប់សំណួរបន្ថែមទៀត សូមចូលទៅកាន់ទំព័រសំនួរចម្លើយរបស់យើង។

លោកអ្នកអាចកក់ការណាត់ជួបដោយទូរស័ព្ទទៅក្រុមការងាររបស់យើងខ្ញុំ ឬ ផ្ញើសារមកកាន់គ្រប់គេហទំព័រផ្លូវការ ឬតេឡេក្រាមរបស់យើង ឬបំពេញទម្រង់បែបបទណាត់ជួបនៅលើគេហទំព័រអូរ៉េន ឃែនស័រ។

ក្នុងអំឡុងពេលនៃការពិគ្រោះលើកដំបូងរបស់អ្នក ក្រុមគ្រូពេទ្យរបស់យើងនឹងពិនិត្យមើលប្រវត្តិសុខភាពរបស់លោកអ្នក និងពិភាក្សាអំពីកង្វល់ផ្សេងៗ។ វេជ្ជបណ្ឌិតនឹងអាចស្នើសុំការធ្វើតេស្ត ឬស្កេនផ្សេងៗប្រសិនបើចាំបាច់។

នេះជាពេលដែលអ្នកអាចសួរសំណួរអំពីការធ្វើរោគវិនិច្ឆ័យរបស់អ្នក ជម្រើសនៃការព្យាបាល ឬជំហ៊ានបន្ទាប់ទៀត។ លោកអ្នកក៏អាចភ្ជាប់មកជាមួយឯកសារវេជ្ជសាស្ត្រផ្សេងៗ ដែលលោកអ្នកធ្លាប់មានមកជាមួយបានផងដែរ។

នៅគ្លីនិករបស់យើង យើងផ្តល់ការថែទាំ និងព្យាបាលជំងឺមហារីក និងជំងឺឈាមគ្រប់ប្រភេទ។ ចាប់ពីមហារីកទូទៅបំផុតដូចជា សុដន់ សួត ថ្លើម ក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកមាត់ស្បូន និងមហារីកកម្រផ្សេងៗជាច្រើនទៀត។

ជួបជាមួយវេជ្ជបណ្ឌិតជំនាញរបស់យើង

ជាមួយនឹងការបណ្តុះបណ្តាលនៅក្រៅប្រទេស ជាមួយនឹងបទពិសោធន៏ជាច្រើនឆ្នាំ។

លោកសាស្រ្តាចារ្យ អ៊ាវ សុខា

សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម

បទពិសោធន៏ជាង ៣០ ឆ្នាំ

វេជ្ជបណ្ឌិត ហៀង បុប្ផារតន៏

វេជ្ជបណ្ឌិតឯកទេសខាងអាហារូបត្ថម្ភ និងរបបអាហារ

បទពិសោធន៏ជាង ៥ ឆ្នាំ

វេជ្ជបណ្ឌិត អៀង គឹមឈួង

វេជ្ជបណ្ឌិតជំនាញផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកថ្នាំសណ្ដំ

បទពិសោធន៏ជាច្រើនឆ្នាំ

វេជ្ជបណ្ឌិត ស៊ឹម សុផានី

វេជ្ជបណ្ឌិតជំនាញផ្នែកវិទ្យុសកម្ម និងរូបភាពបេះដូង

បទពិសោធន៏ជាង ១០ឆ្នាំ

លោកវេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី

វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ជម្ងឺឈាម និងកាំរស្មី

បទពិសោធន៏ជាង ២០ ឆ្នាំ

វេជ្ជបណ្ឌិត ស៊ីវ ហ្គេកហ៊ាង

វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីក

បទពិសោធន៏ជាង ១០ ឆ្នាំ

វេជ្ជបណ្ឌិត ឃុន វឌ្ឍនា

វេជ្ជបណ្ឌិតជំនាញផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកថ្នាំសណ្ដំ

បទពិសោធន៏ជាច្រើនឆ្នាំ

វេជ្ជបណ្ឌិត ម៉ៅ កុម្ភៈ

វេជ្ជបណ្ឌិតជំនាញផ្នែកវិទ្យុសកម្ម

បទពិសោធន៏ជាង ២ឆ្នាំ

លោកវេជ្ជបណ្ឌិត ងួនផានិត

វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម

បទពិសោធន៏ជាង ៥ ឆ្នាំ

វេជ្ជបណ្ឌិត ហែន វណ្ណា

ប្រធាននាយកដ្ឋាន ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកថ្នាំសណ្ដំ

បទពិសោធន៏ជាង ១៥ឆ្នាំ

វេជ្ជបណ្ឌិត ឡាយ សុវណ្ណវឌ្ឍនា

វេជ្ជបណ្ឌិតជំនាញផ្នែកវិទ្យុសកម្មសរសៃប្រសាទ

បទពិសោធន៏ជាង ១០ឆ្នាំ

ហេតុអ្វីអ្នកគួរជ្រើសរើសគ្លីនិកអូរ៉េន ឃែនស័រ?

នៅគ្លីនិកយើងខ្ញុំ មានផ្តល់សេវាកម្មថែទាំអ្នកជំងឺដែលមានគុណភាពខ្ពស់ ដោយផ្តោតលើការព្យាបាលប្រកបដោយវិជ្ជាជីវៈ ផាសុកភាព និងប្រសិទ្ធភាព។

ធ្វើការណាត់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសឥលូវនេះ