សេវាកម្មរបស់យើង
ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត
អ្នកអាចធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងត្រឹមត្រូវគឺជាជំហ៊ានដំបូង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ នៅគ្លីនិកអូរ៉ន ឃែនស័រមានផ្តល់ជូននូវសេវាកម្មធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ ដោយប្រើប្រាស់ឧបករណ៍ទំនើបចុងក្រោយបង្អស់។
ដោយមានបទពិសោធន៍ និងការយកចិត្តទុកដាក់ ក្រុមគ្រូពេទ្យរបស់យើងធានាបាននូវលទ្ធផលពិនិត្យច្បាស់លាស់ និងជួយអ្នកចាប់ផ្តើមការព្យាបាលបានឆាប់រហ័សបំផុត។
ឧបករណ៍ធ្វើរោគវិនិច្ឆ័យ
គ្លីនិករបស់យើងត្រូវបានបំពាក់ដោយឧបករណ៍វិនិច្ឆ័យរួមមាន:
-
ស៊ីធីស្កេន (CT-Scan) ជួយពិនិត្យរាងកាយយ៉ាងច្បាស់លាស់និងលម្អិត ដើម្បីរកឃើញដុំសាច់ឬភាពខុសប្រក្រតីណាមួយ។
-
ម៉ាំម៉ូក្រាម (Mammography) ជាវិធីសាស្រ្តសំខាន់សម្រាប់ការរកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង។
-
អ៊ុលត្រាសោន (Ultrasound) ជួយពិនិត្យសរីរាង្គខាងក្នុង និងសុដន់ យ៉ាងមានសុវត្ថិភាព ដោយប្រើរលកសំឡេងបង្ហាញជារូបភាពច្បាស់លាស់។
ក្រុមគ្រូពេទ្យវិនិច្ឆ័យរបស់យើងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធានាលទ្ធផលដែលត្រឹមត្រូវ និងច្បាស់លាស់ជាទីបំផុត។
មិនថាជាការពិនិត្យដំបូង ឬត្រួតពិនិត្យដំណើរការព្យាបាលនោះទេ ឧបករណ៍វិនិច្ឆ័យរបស់យើងក៏មានតួនាទីសំខាន់ក្នុងការផ្តល់ការថែទាំមហារីកប្រកបដោយគុណភាពខ្ពស់។
សំនួរផ្សេងៗអំពីការធ្វើរោគវិនិច្ឆ័យ
លោកអ្នកមានសំណួរអំពីសេវាកម្មធ្វើរោគវិនិច្ឆ័យរបស់យើង? សូមស្វែងរកចម្លើយខាងក្រោមដើម្បីយល់ដឹងកាន់តែច្បាស់។
ការធ្វើតេស្តដែលអ្នកត្រូវការគឺអាស្រ័យលើរោគសញ្ញារបស់អ្នក ប្រវត្តិគ្រួសារ និងប្រភេទមហារីកដែលវេជ្ជបណ្ឌិតមានការសង្ស័យ។ វេជ្ជបណ្ឌិតរបស់យើងនឹងណែនាំការធ្វើតេស្តសមស្របបំផុតសម្រាប់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ។
ការធ្វើតេស្តរោគវិនិច្ឆ័យភាគច្រើនគឺរហ័ស និងគ្មានការឈឺចាប់នោះទេ។ ការធ្វើតេស្តរូបភាពដូចជាការធ្វើស៊ីធីស្កេន (CT Scan) ឬ ម៉ាម៉ូក្រាម (Mammogram) គឺសុទ្ធតែមានសុវត្ថិភាព និងអនុវត្តដោយគ្រូពេទ្យមានជំនាញច្បាស់លាស់។
លទ្ធផលខ្លះអាចរកបាននៅថ្ងៃតែមួយ ខណៈខ្លះទៀតអាចចំណាយពេលពីរបីថ្ងៃ ឬច្រើនសប្តាហ៍អាស្រ័យលើប្រភេទនៃការធ្វើតេស្ត។
