បន្ទប់ថែទាំសម្រាកព្យាបាលអ្នកជំងឺ ២៤ ម៉ោង

គ្លីនិកអូរ៉េន ឃែនស័រផ្តល់សេវាកម្មថែទាំសម្រាកព្យាបាលជូនដល់អ្នកជំងឺ ២៤ ម៉ោងសម្រាប់អ្នកជំងឺដែលត្រូវការការត្រួតពិនិត្យជិតដិត អ្នកជំងឺត្រូវការព្យាបាលបន្ថែម ឬត្រូវការជំនួយសង្គ្រោះបន្ទាន់។

 

បន្ទប់សម្រាកព្យាបាលរបស់យើងត្រូវបានរចនាឡើងដើម្បីប្រាកដថាអ្នកទទួលបានការថែទាំត្រឹមត្រូវ ជុំវិញបរិយាកាសមានផាសុកភាព ស្អាត ធំទូលាយ និងមានភាពស្ងប់ស្ងាត់ មិនថាការអ្នកស្នាក់នៅរយៈពេលខ្លី ឬវែងក៏ដោយ។​

សំនួរផ្សេងៗអំពីសេវាកម្មសម្រាកព្យាបាល

លោកអ្នកមានសំណួរអំពីសេវាកម្មសម្រាកព្យាបាល? សូមស្វែងរក​ចម្លើយ​ខាងក្រោមដើម្បីយល់ដឹងកាន់តែច្បាស់។

ជាទូទៅ សមាជិកគ្រួសារត្រូវបានស្វាគមន៍ក្នុងការមកសួរសុខទុក្ខ និងស្នាក់នៅជាមួយអ្នកជំងឺក្នុងអំឡុងពេលថែទាំអ្នកជំងឺ។ បុគ្គលិករបស់យើងនឹងផ្តល់ព័ត៌មានលម្អិតអំពីម៉ោង និងការស្នាក់នៅ ដើម្បីជួយធ្វើឱ្យការស្នាក់នៅរបស់អ្នកមានផាសុកភាពតាមដែលអាចធ្វើទៅបាន។

សេវាសម្រាកព្យាបាលគឺចាំបាច់នៅពេលដែលតម្រូវឱ្យមានការត្រួតពិនិត្យជិតដិតពីក្រុមគ្រូពេទ្យ អ្នកជំងឺមានដំណើរការព្យាបាលស្មុគស្មាញ ឬអ្នកជំងឺដែលមានចេញផលរំខានផ្សេងៗដែលមិនអាចដោះស្រាយបាននៅផ្ទះ អ្នកជំងឺនឹងទទួលបានការថែទាំវេជ្ជសាស្ត្របន្តបន្ទាប់ក្នុងបរិយាកាសសុវត្ថិភាព និងផាសុកភាព។

អាហារូបត្ថម្ភគឺជាផ្នែកសំខាន់នៃការថែទាំអ្នកជំងឺមហារីក។ វេជ្ជបណ្ឌិតឯកទេសផ្នែកអាហារូបត្ថម្ភរបស់យើងនឹងរៀបចំផែនការអាហារ ដែលសមស្របនឹងតម្រូវការព្យាបាល និងសុខភាពទូទៅរបស់អ្នក ដើម្បីជួយកាត់បន្ថយផលរំខានពាក់ព័ន្ធនឹងការព្យាបាល និងជួយទៅដល់ការជាសះស្បើយឡើងវិញរបស់រាងកាយ ដើម្បីធានាថាអ្នកទទួលបានសារធាតុចិញ្ចឹមបានត្រឹមត្រូវ។