តើអ្វីទៅជាការថែទាំសម្រន់?

ការថែកាត់បន្ថយការឈឺចាប់គឺជាការថែទាំដែលផ្តោតលើការកែលម្អគុណភាពជីវិតសម្រាប់អ្នកជំងឺដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឬនៅដំណាក់កាលចុងក្រោយ។ ការថែទាំនេះផ្តោតលើការគ្រប់គ្រងការឈឺចាប់ ការគ្រប់គ្រងរោគសញ្ញា និងការផ្តល់គាំទ្រផ្លូវចិត្តជូនដល់អ្នកជំងឺ និងគ្រួសារ។

ពួកយើងនឹងនៅក្បែរអ្នកជានិច្ច

មិនថាអ្នកទើបតែទទួលបានការធ្វើវិនិច្ឆ័យ កំពុងព្យាបាល ឬរស់នៅជាមួយជំងឺមហារីកដល់ដំណាក់កាលចុងក្រោយ ក្រុមគ្រូពេទ្យយើងនឹងនៅទីនេះប្តេជ្ញាចិត្តក្នុងការផ្តល់នូវការថែទាំល្អបំផុត ដើម្បីជួយបំបាត់ការឈឺចាប់ គ្រប់គ្រងរោគសញ្ញា បន្ធូរបន្ថយភាពតានតឹងផ្លូវចិត្ត និងជួយអ្នកជំងឺឱ្យរស់នៅដោយភាពសុខស្រួល និងសេចក្តីថ្លៃថ្នូរតាមដែលអាចធ្វើទៅបាន

 

អ្នកនឹងមិនត្រូវប្រឈមមុខជាមួយជំងឺមហារីកតែម្នាក់ឯងនោះទេ។

សំនួរផ្សេងៗអំពីសេវាកម្មថែទាំសម្រន់

លោកអ្នកមានសំណួរអំពីសេវាកម្មថែទាំសម្រន់? សូមស្វែងរក​ចម្លើយ​ខាងក្រោមដើម្បីយល់ដឹងកាន់តែច្បាស់។

ការថែទាំអ្នកជំងឺអាចត្រូវបានផ្តល់ជូនទៅតាមតម្រូវការអ្នកជំងឺ រួមទាំងនៅផ្ទះ និងនៅគ្លីនិកផ្ទាល់។ ក្រុមការងាររបស់យើងនឹងផ្តល់ជូននូវជម្រើសការថែទាំដែលអាចបត់បែនបាន ដែលសមស្របបំផុតទៅតាមតម្រូវការ របស់អ្នកដោយធានាថាអ្នកទទួលបានការគាំទ្រដែលអ្នកត្រូវការ។

ការថែទាំសម្រន់អាចជួយគ្រប់គ្រងរោគសញ្ញាជាច្រើនដូចជា៖

  • ការឈឺចាប់
  • ដង្ហើមខ្លី ឬមានការលំបាកក្នុងការដកដង្ហើម
  • អស់កម្លាំង និងងាយនឿយហត់
  • បាត់បង់ចំណង់អាហារ ឬមានបញ្ហាការញាំអាហារ
  • ការគេងមិនលក់
  • ភាពតានតឹងផ្នែកអារម្មណ៍ និងការថប់បារម្ភ
  • ការផ្លាស់ប្តូរទម្ងន់
  • រោគសញ្ញាផ្សេងទៀត