សេវាកម្មរបស់យើង
ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត
ធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតបានយ៉ាងងាយស្រួល និងឆាប់រហ័ស។
សេវាកម្មសង្គ្រោះបន្ទាន់ ២៤ ម៉ោង
គ្លីនិកអូរ៉េន ឃែនស័របើកដំណើរការជាប្រចាំ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្តល់សេវាសង្គ្រោះបន្ទាន់ ជាមួយនឹងវេជ្ជបណ្ឌិតមានជំនាញខ្ពស់សម្រាប់អ្នកជំងឺដែលកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិត។
បន្ទប់សង្រ្គោះបន្ទាន់របស់យើងត្រូវបានបំពាក់ដោយឧបករណ៍គ្រឿងបរិក្ខារ និងសម្ភារៈទំនើប ដើម្បីធ្វើការឆ្លើយតបបាន រហ័ស និងថែទាំអ្នកជំងឺមហារីកដែលមានស្ថានភាពធ្ងន់ធ្ងរ។
សំនួរផ្សេងៗអំពីសេវាកម្មសង្រ្គោះបន្ទាន់
មានសំណួរអំពីសេវាកម្មសង្រ្គោះបន្ទាន់? ស្វែងរកចម្លើយចំពោះសំណួរទូទៅខាងក្រោមនេះ ដើម្បីយល់ដឹងកាន់តែច្បាស់។
អ្នកជំងឺមហារីកអាចត្រូវការថែទាំសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ការឆ្លងមេរោគខ្លាំង បញ្ហាផ្លូវដង្ហើម ឬនៅពេលសរីរាង្គណាមួយមិនដំណើរការ ដែលត្រូវការការត្រួតពិនិត្យយ៉ាងជិតដិតពីក្រុមគ្រូពេទ្យ។
ការថែទាំសង្គ្រោះបន្ទាន់របស់យើងបើកដំណើរការជានិច្ច ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។ ក្រុមអ្នកឯកទេសរបស់យើងត្រៀមខ្លួនជានិច្ចដើម្បីផ្តល់ការថែទាំសង្គ្រោះភ្លាមៗ សម្រាប់អ្នកជំងឺមានអាការៈធ្ងន់ធ្ងរ។ បន្ទប់សង្គ្រោះបន្ទាន់របស់យើង ត្រូវបានបំពាក់ដោយឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងស្ថានភាពធ្ងន់ធ្ងរ និងធានាការថែទាំមានប្រសិទ្ធភាព។
