គ្លីនិកឯកទេសព្យាបាលជំងឺមហារីក និងជំងឺឈាម
ពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការព្យាបាល ក្រុមគ្រូពេទ្យរបស់យើងនឹងនៅក្បែរអ្នកជានិច្ច ដោយផ្តល់ការព្យាបាលជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាទីបំផុត។
ស្វែងយល់បន្ថែម
គ្លីនិកអូរ៉េន ឃែនស័រ ជាគ្លីនិកឯកជនដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាព្យាបាលមហារីកដោយកាំរស្មី។ បច្ចេកវិទ្យាទំនើបនេះអាចជួយឱ្យការព្យាបាលមហារីកមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកជំងឺគ្រប់រូប
ស្វែងយល់បន្ថែមសេវាកម្មសង្រ្គោះបន្ទាន់ ២៤ ម៉ោង
ដំណើរការជាប្រចាំ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សេវាកម្មសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺដែលកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ
ទីតាំងគ្លីនិក
ស្ថិតនៅលើផ្លូវជាតិលេខ 6A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ


អំពីយើង
វេជ្ជបណ្ឌិតព្យាបាលជំងឺមហារីក និងឈាមជាមួយនឹងបទពិសោធន៏ជាច្រើនឆ្នាំ
ក្រុមវេជ្ជបណ្ឌិតរបស់យើងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការថែទាំព្យាបាល ជំងឺមហារីក និងជំងឺឈាមគ្រប់ប្រភេទ ដោយបានទទួលការបណ្តុះបណ្តាលបន្តការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៏ជាច្រើនឆ្នាំ។
គ្លីនិកយើងខ្ញុំក៏ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រចុងក្រោយបំផុត ដើម្បីធានាថា អ្នកជំងឺគ្រប់រូបទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព ផាសុកភាព និងសុវត្ថិភាព។
គ្លីនិករបស់យើង
សេវាកម្មនៅគ្លីនិកអូរ៉េន ឃែនស័រ
យើងផ្តល់សេវាកម្មព្យាបាលជំងឺមហារីកដែលគ្របដណ្តប់គ្រប់ជំហ៊ាន ចាប់ពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការព្យាបាលយ៉ាងពេញលេញ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជាមួយបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យសុខភាពទូទៅ និងរកឃើញជំងឺមហារីកបានទាន់ពេល៖
-
ការធ្វើតេស្តពិនិត្យរកជំងឺមហារីក និងជំងឺឈាមគ្រប់ប្រភេទ
-
ការធ្វើរោគវិនិច្ឆ័យរូបភាព (CT Scan, X-ray, Ultrasound, Mammogram)
-
ការច្រិបសាច់ និងការធ្វើតេស្តពិសោធន៍
ការព្យាបាលជំងឺមហារីកដោយឱសថវេជ្ជសាស្ត្រ
ជម្រើសឱសថវេជ្ជសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់ការព្យាបាលមហារីក៖
-
ការព្យាបាលមហារីកដោយឱសថគីមី
-
ការព្យាបាលមហារីកដោយឱសថបង្កើនភាពស៊ាំ
-
ការព្យាបាលមហារីកដោយឱសថជីវសាស្រ្តកម្ទេចហ្សែន
ការព្យាបាលជំងឺមហារីកដោយកាំរស្មី
ការព្យាបាលជំងឺមហារីកប្រើប្រាស់កាំរស្មីដើម្បីបំផ្លាញកោសិកាមហារីក ឬបញ្ឈប់មហារីកពីការរីកលូតលាស់
-
កំណត់គោលដៅចំកោសិកាមហារីកកម្រិតជាក់លាក់ខ្ពស់
-
មិនប៉ះពាល់ដល់ជាលិកាដែលមានសុខភាពល្អនៅជុំវិញ
-
ចំណាយពេលវេលាតិច និងអាចត្រឡប់ទៅផ្ទះវិញបានធម្មតា
ការព្យាបាលជំងឺមហារីកដោយការវះកាត់
ការវះកាត់យកដុំសាច់មហារីកចេញ និងផ្នែកដែលរងផលប៉ះពាល់ដោយមហារីក
-
វេជ្ជបណ្ឌិតឯកទេសវះកាត់មានបទពិសោធន៏ច្រើនឆ្នាំ
-
បច្ចេកទេសវះកាត់កម្រិតខ្ពស់ មានស្តង់ដារ និងសុវត្ថិភាព
-
ការថែទាំ និងតាមដានក្រោយការវះកាត់
សេវាថែទាំអ្នកជំងឺ
ការសម្រាកព្យាបាលនៅគ្លីនិក សម្រាប់អ្នកជំងឺមហារីកដែលត្រូវការការថែទាំ និងតាមដានជិតដិត
-
បន្ទប់សម្រាកប្រកបដោយផាសុកភាព និងសុវត្ថិភាព
-
ការគ្រប់គ្រងការឈឺចាប់ និងរោគសញ្ញាផ្សេងៗ
-
ការថែទាំអាហារូបត្ថម្ភ និងផែនការរបបអាហារផ្ទាល់ខ្លួន
សេវាកម្មថែទាំសម្រន់
ការថែទាំដែលផ្តោតលើការលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នកជំងឺមហារីកនៅដំណាក់កាលចុងក្រោយ
-
កាត់បន្ថយការឈឺចាប់ គ្រប់គ្រងរោគសញ្ញាផ្សេងៗ
-
ការបង្កើនគុណភាពជីវិតដល់អ្នកជំងឺ
-
ការគ្រប់គ្រងផ្លូវអារម្មណ៍ និងផ្លូវចិត្តសម្រាប់អ្នកជំងឺ និងគ្រួសារ
01
ការណាត់ពិគ្រោះ
អ្នកណាត់ការពិគ្រោះតាមរយៈលេខទូរស័ព្ទ តេលេក្រាម ឬគេហទំព័រផ្សេងៗរបស់អូរ៉េន ឃែនស័រ។
02
ការពិគ្រោះយោបល់
ជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់យើងផ្ទាល់ដើម្បីពិភាក្សាអំពីរោគសញ្ញា កង្វល់ និងប្រវត្តិវេជ្ជសាស្ត្រផ្សេងៗរបស់អ្នក។
03
ការធ្វើរោគវិនិច្ឆ័យ
ឆ្លងកាត់ការធ្វើតេស្តចាំបាច់ ដូចជាការថតស្កេន ការច្រិបសាច់ ឬការពិសោធន៏ ដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវជាក់លាក់។
04
បង្កើតផែនការព្យាបាល
វេជ្ជបណ្ឌិតនឹងបង្កើតផែនការព្យាបាល និងថែទាំសមស្របទៅតាមតម្រូវការ និងលក្ខខណ្ឌរបស់អ្នកជំងឺនីមួយៗ។
ការទុកចិត្តពីអតិថិជនរបស់យើង
ការចែករំលែកបទពិសោធន៍ផ្ទាល់របស់អតិថិជនដែលបានទទួលសេវាកម្មនៅគ្លីនិកអូរ៉េន ឃែនស័រ។
I went to Orange Cancer Clinic after undergoing many unnecessary and expensive tests at a major hospital in Phnom Penh. Dr. Mao, the nurses, and the entire staff were amazing. I was diagnosed with stage 3 cancer in the thorax and immediately received efficient and compassionate care completely different from my experience at the big hospitals.
I can confidently say the prices at Orange are fair and transparent, and very similar to the major hospitals. Whether you’re Khmer or a foreigner, this is the place to go. I was in stage 3 and now I can live again. Great doctors, great staff. Highly recommended.
Glenn Sun Whitfield
Family patient
Dr. Polly conducted my full body check-up, and the results were ready within 5 hours.
The team was very efficient and professional throughout. While waiting for my results, I had the chance to tour the clinic.
The clinic uses first-class machines, and the staff maintain an excellent standard. I’m truly impressed by their core values Integrity, Innovation, Growth, Empathy, and Teamwork which are clearly reflected in how the clinic operates.
Highly recommended.
Jonathon Chua
New Patient
Orange Cancer Clinic offers professional cancer treatment, including chemotherapy and radiotherapy. The entire team doctors, nurses, and staff is highly professional, caring, and considerate.
The center is equipped with advanced medical technology and thoughtfully designed to ensure patients feel comfortable and well-cared for. Special thanks to Chris from the radiotherapy team, and to all the amazing staff. I highly recommend this clinic for anyone seeking cancer-related treatment and consultations.
Matt Master
New patient
I had suspicious tumors in my lung, and I’ve been doing consultations, CT scans, and annual follow-ups at Orange Cancer Clinic. I trust them completely. The doctor is very experienced, and the equipment is modern and advanced. I no longer need to travel abroad for care. Everything I need is available right here. I highly recommend this clinic.
Samrach Chea
Long-term patient
I am very grateful for the care they provide. Chris, the Filipino nurse in charge of Radiation Therapy, is always welcoming and ready to assist us with any needs or questions.
Dr. Polly consistently ensures we have everything necessary and takes the time to explain all the important processes.
Imelda Rebancos
Walk-In visit
- អានមតិយោបល់របស់អតិថិជនផ្សេងៗទៀត
ព័ត៍មាននិងចំណេះដឹងផ្សេងៗ
អត្ថបទចំណេះដឹងទាក់ទងនឹងជំងឺមហារីក គន្លឹះសុខភាព និងព័ត៌មានថ្មីៗពីគ្លីនិកអូរ៉េន ឃែនស័រ ដើម្បីជួយអ្នកក្នុងការថែទាំសុខភាពបានប្រសើរ។
ហេតុអ្វីអ្នកគួរជ្រើសរើស គ្លីនិកអូរ៉េន ឃែនស័រ?
នៅគ្លីនិកយើងខ្ញុំ មានផ្តល់សេវាកម្មថែទាំអ្នកជំងឺដែលមានគុណភាពខ្ពស់ ផ្តោតលើការព្យាបាលប្រកបដោយវិជ្ជាជីវៈ ផាសុកភាព និងប្រសិទ្ធភាព។
គ្រឿងបរិក្ខារទំនើបស្តង់ដារអន្តរជាតិ
បច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យ និងព្យាបាលទំនើបស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ជូនសេវាកម្មមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
វេជ្ជបណ្ឌិតជំនាញមានបទពិសោធន៏ច្រើនឆ្នាំ
ក្រុមវេជ្ជបណ្ឌិតរបស់យើងទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស និងមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងការថែទាំ និងព្យាបាលជំងឺមហារីក។
គ្រប់សេវាកម្មក្នុងកន្លែងតែមួយ
ចាប់ផ្តើមពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការព្យាបាល ថែទាំទាំងអស់មាននៅគ្លីនិកអូរ៉េន ឃែនស័រ។
ទំនាក់ទំនងមកកាន់ក្រុមគ្រូពេទ្យ
របស់យើង
ទាក់ទងមកកាន់គ្លីនិករបស់យើងឥលូវនេះ ដើម្បីកក់ការណាត់ជួប សួរសំណួរ ឬទទួលបានព័ត៌មានបន្ថែមផ្សេងៗ។
