ការធ្វើរោគវិនិច្ឆ័យ
យើងមានផ្តល់ជូននូវបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យកម្រិតខ្ពស់ រួមមាន ស៊ីធីស្កេន ការថតកាំរស្មីអ៊ិច អ៊ុលត្រាសោន ការច្រិបសាច់ និងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីរកឱ្យឃើញជំងឺមហារីកបានត្រឹមត្រូវ និងច្បាស់លាស់។
ការព្យាបាលជំងឺមហារីកដោយ
ឱសថវេជ្ជសាស្ត្រ
ការព្យាបាលជំងឺមហារីកដោយប្រើប្រាស់ឱសថគីមី ឱសថជីវសាស្រ្តកម្ទេចហ្សែន និងឱសថបង្កើនភាពស៊ាំ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ការព្យាបាលជំងឺមហារីកដោយកាំស្មី
យើងមានផ្តល់ជូននូវការព្យាបាលមហារីកដោយកាំរស្មីសម្រាប់ជំងឺមហារីក ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដើម្បីកំណត់គោលដៅដុំសាច់ប្រកបដោយភាពជាក់លាក់ ខណៈដែលកាត់បន្ថយការខូចខាតដល់ជាលិកាដែលមានសុខភាពល្អជុំវិញ។
ការព្យាបាលជំងឺមហារីកដោយការវះកាត់
ក្រុមវេជ្ជបណ្ឌិតតខាងផ្នែកវះកាត់របស់យើងមានជំនាញក្នុងការអនុវត្តការវះកាត់មហារីកប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងច្បាស់លាស់ ស្របតាមការធ្វើរោគវិនិច្ឆ័យ និងសុខភាពទូទៅរបស់អ្នកជំងឺម្នាក់ៗ។
កញ្ចប់ពិនិត្យសុខភាព
ការពិនិត្យទៀងទាត់នឹងជួយឲ្យអ្នករកឃើញមហារីកបានទាន់ពេល នៅដំណាក់កាលដំបូង ដែលមានសារៈសំខាន់ដល់ការរក្សាសុខភាពរបស់អ្នកឲ្យបានល្អប្រសើរ។
សេវាថែទាំអ្នកជម្ងឺ
យើងខ្ញុំមានផ្តល់សេវាថែទាំ ជាមួយបន្ទប់ឯកជនប្រកបដោយផាសុកភាពជាមួយនឹងការត្រួតពិនិត្យសុខភាព ២៤/៧ សម្រាប់អ្នកជំងឺដែលត្រូវការការព្យាបាលបន្ត ឬការថែទាំបន្ទាន់។
សេវាកម្មថែទាំសម្រន់
មិនថាអ្នកទើបតែទទួលបានការធ្វើវិនិច្ឆ័យ កំពុងព្យាបាល ឬកំពុងរស់នៅជាមួយជំងឺមហារីកដល់ដំណាក់កាលចុងក្រោយយ៉ាងណា ក្រុមគ្រូពេទ្យយើងនឹងនៅទីនេះប្តេជ្ញាចិត្តក្នុងការផ្តល់នូវការថែទាំល្អបំផុត ទាំងជំនួយផ្លូវចិត្ត និងគុណភាពនៃជីវិតជូនអ្នកជំងឺ និងគ្រួសារ។
សេវាកម្មផ្នែកសង្គ្រោះបន្ទាន់
គ្លីនិកអូរ៉េន ឃែនស័របើកដំណើរការជាប្រចាំ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្តល់សេវាសង្គ្រោះបន្ទាន់ ជាមួយនឹងវេជ្ជបណ្ឌិតមានជំនាញខ្ពស់ សម្រាប់អ្នកជំងឺដែលកំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ។
