គ្លីនិកអូរ៉េន ឃែនស័រមានផ្តល់ការព្យាបាលជំងឺមហារីកជាមួយឱសថវេជ្ជសាស្ត្រថ្មីៗចុងក្រោយបង្អស់។ ក្រុមវេជ្ជបណ្ឌិតរបស់យើងនឹងបង្កើតផែនការព្យាបាលផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺ ដើម្បីធានាបានថាការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងសមស្របទៅនឹងស្ថានភាពសុខភាពរបស់អ្នកជំងឺនីមួយៗ។

 

ក្រុមគ្រូពេទ្យក៏នឹងធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីគ្រប់គ្រងផលរំខាន និងធានាថា អ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាពខ្ពស់។

ការព្យាបាលជំងឺមហារីកដោយឱសថវេជ្ជសាស្ត្រ

ការព្យាបាលជំងឺមហារីកដោយឱសថវេជ្ជសាស្ត្រនៅគ្លីនិកអូរ៉េន ឃែនស័ររួមមាន៖

  • ការព្យាបាលមហារីកដោយឱសថគីមី ប្រើឱសថគីមីមានប្រសិទ្ធភាពខ្ពស់ក្នុងការបំផ្លាញកោសិកាមហារីក និងបញ្ឈប់ការរីករាលដាលរបស់វា
  • ការព្យាបាលមហារីកដោយឱសថបង្កើនភាពស៊ាំ បង្កើនប្រព័ន្ធការពារធម្មជាតិរបស់រាងកាយរបស់អ្នកជំងឺដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
  • ការព្យាបាលមហារីកតាមដោយឱសថជីវសាស្រ្តកម្ទេចហ្សែន បំផ្លាញកោសិកាមហារីកយ៉ាងជាក់លាក់ ខណៈពេលដែលមិនប៉ះពាល់ទៅដល់កោសិកាដែលមានសុខភាពល្អ

សំនួរផ្សេងៗអំពីការព្យាបាលជំងឺមហារីកដោយឱសថវេជ្ជសាស្រ្ត

លោកអ្នកមានសំណួរអំពីការព្យាបាលជំងឺមហារីកដោយឱសថវេជ្ជសាស្រ្ត? សូមស្វែងរក​ចម្លើយ​ខាងក្រោមដើម្បីយល់ដឹងកាន់តែច្បាស់។

ភាគច្រើននៃអ្នកជំងឺអាចបន្តសកម្មភាពស្រាល និងហាត់ប្រាណស្រាលៗបាន ប៉ុន្តែអ្នកអាចមានអារម្មណ៍ឆាប់ហត់ ខុសពីធម្មតា។ គ្រូពេទ្យនឹងផ្តល់ការណែនាំអំពីរបៀបកែតម្រូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកយ៉ាងសុវត្ថិភាព ដើម្បីទប់ស្កាត់ហានិភ័យ និងរក្សាសុខភាពរបស់អ្នកបានត្រឹមត្រូវ។

រយៈពេលនៃការព្យាបាលអាស្រ័យលើប្រភេទនៃការព្យាបាល និងឱសថដែលអ្នកទទួលបាន។ វគ្គខ្លះអាចចំណាយតែប្រហែល 30 នាទី ខណៈវគ្គផ្សេងៗអាចយូរពី 2 ទៅ 3 ម៉ោង ឬច្រើនជាងនេះ។ ក្រុមគ្រូពេទ្យរបស់យើងនឹងផ្តល់កាលវិភាគលម្អិតមុនពេលអ្នកចាប់ផ្តើម ដើម្បីអ្នកអាចរៀបចំរបៀបរស់នៅប្រចាំថ្ងៃបានធម្មតា។

ផលរំខានអំឡុងពេលព្យាបាលមានភាពខុសគ្នា ដោយអាស្រ័យលើប្រភេទការព្យាបាល សុខភាពទូទៅ និងការឆ្លើយតបរបស់រាងកាយរបស់អ្នកជំងឺនីមួយៗ។ អ្នកជំងឺខ្លះអាចមានអារម្មណ៍ហត់នឿយ ក្អួតចង្អោរ ផ្លាស់ប្តូរចំណង់អាហារ ឬជ្រុះសក់ ខណៈអ្នកផ្សេងទៀតអាចនឹងមិនមានផលរំខាន ឬមានបន្តិចបន្តួចប៉ុណ្ណោះ។​ ក្រុមវេជ្ជបណ្ឌិតរបស់យើងនឹងពន្យល់អំពីអ្វីដែលអ្នកអាចរំពឹង មុនការព្យាបាល តាមដានសុខភាពរបស់អ្នកយ៉ាងជិតស្និទ្ធ និងផ្តល់ថ្នាំ ការណែនាំអាហារូបត្ថម្ភ ដើម្បីជួយអ្នកគ្រប់គ្រងផលរំខានរបស់អ្នក។