អំពីយើង
- Home
- អំពីយើង
អំពីគ្លីនិក
គ្លីនិក អូរ៉េន ឃែនស័រ
គ្លីនិកអូរ៉េន ឃែនស័រ ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០២១ ដោយក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងជំងឺឈាមដែលមានបទពិសោធន៍ខ្ពស់ ក្នុងការផ្តល់ការថែទាំអ្នកជំងឺប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។
យើងផ្តល់សេវាកម្មពេញលេញចាប់ពីការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត, ការធ្វើតេស្តរោគវិនិច្ឆ័យ, រហូតដល់ជម្រើសនៃការព្យាបាលយ៉ាងពេញលេញដែលត្រូវបានរចនាឡើងសម្រាប់បង្កើនប្រសិទ្ធភាព, ផាសុកភាព និងសុវត្ថិភាពរបស់អ្នកជំងឺ។
គ្លីនិកអូរ៉េន ឃែនស័រជាគ្លីនិកឯកជនដំបូងនៅកម្ពុជា ដែលបាននាំមកនូវបច្ចេកវិទ្យាព្យាបាលមហារីកដោយកាំរស្មី ដែលអនុញ្ញាតឱ្យអ្នកជំងឺទទួលបានការព្យាបាលស្តង់ដារអន្តរជាតិ។
យើងបើកដំណើរការ ២៤ ម៉ោង ជារៀងរាល់ថ្ងៃដើម្បីផ្តល់សេវាកម្មសម្រាកព្យាបាល និងការថែទាំសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ។
គោលដៅរបស់យើង
បេសកកម្ម ចក្ខុវិស័យ និង គុណតម្លៃស្នូល
របស់យើង
- ដំណោះស្រាយការថែទាំ និងព្យាបាលជំងឺមហារីកយ៉ាងទូលំទូលាយដោយក្រុមអ្នកឯកទេស និងអ្នកជំនាញដែលមានបទពិសោធន៍ ដោយប្រើបច្ចេកវិទ្យាទំនើប
- បង្កើតបរិយាកាសដែលផ្ដល់ការគាំទ្រ និងជួយឱ្យអ្នកជម្ងឺ និងគ្រួសារពោរពេញដោយក្តីសង្ឃឹម
ជាមជ្ឈមណ្ឌលមហារីកឈានមុខគេ ជាមួយស្តង់ដាអន្តរជាតិដែលនាំមកនូវក្តីសង្ឃឹមដល់មនុស្សគ្រប់រូប
គុណតម្លៃរបស់យើង
01
សុចរិតភាព
យើងធ្វើការដោយភាពស្មោះត្រង់ និងតម្លាភាព ដើម្បីកសាងទំនុកចិត្តជាមួយអតិថិជន ដៃគូ និងសហគមន៍របស់យើង។
02
ការច្នៃប្រឌិតថ្មី
យើងប្រកាន់យកគំនិតថ្មី និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់សេវាកម្ម និងដំណោះស្រាយដែលកាន់តែប្រសើរ។
03
ការអភិវឌ្ឍរួមគ្នា
យើងជឿលើការរីកចម្រើនទៅមុខរួមគ្នា ជាមួយអតិថិជន នាយោជិក និងដៃគូសហការ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាន។
04
ការយល់ចិត្ត
យើងផ្តល់ការគោរព និងការយល់ចិត្តជូនដល់អតិថិជនគ្រប់រូប។
05
ការធ្វើការជាក្រុម
យើងសហការគ្នាគ្រប់កម្រិត ដើម្បីសម្រេចបាននូវបេសកកម្មរួម និងផ្តល់លទ្ធផលល្អប្រសើរបំផុត។
យើងនៅទីនេះដើម្បីឆ្លើយគ្រប់សំនួររបស់អ្នក
ខាងក្រោមនេះជាសំនួរដែលអតិថិជនរបស់យើងតែងតែសួរជាញឹកញាប់។ សម្រាប់សំណួរបន្ថែមទៀត សូមចូលទៅកាន់ទំព័រសំនួរចម្លើយរបស់យើង។
លោកអ្នកអាចកក់ការណាត់ជួបដោយទូរស័ព្ទទៅក្រុមការងាររបស់យើងខ្ញុំ ឬ ផ្ញើសារមកកាន់គ្រប់គេហទំព័រផ្លូវការ ឬតេឡេក្រាមរបស់យើង ឬបំពេញទម្រង់បែបបទណាត់ជួបនៅលើគេហទំព័រអូរ៉េន ឃែនស័រ។
ក្នុងអំឡុងពេលនៃការពិគ្រោះលើកដំបូងរបស់អ្នក ក្រុមគ្រូពេទ្យរបស់យើងនឹងពិនិត្យមើលប្រវត្តិសុខភាពរបស់លោកអ្នក និងពិភាក្សាអំពីកង្វល់ផ្សេងៗ។ វេជ្ជបណ្ឌិតនឹងអាចស្នើសុំការធ្វើតេស្ត ឬស្កេនផ្សេងៗប្រសិនបើចាំបាច់។
នេះជាពេលដែលអ្នកអាចសួរសំណួរអំពីការធ្វើរោគវិនិច្ឆ័យរបស់អ្នក ជម្រើសនៃការព្យាបាល ឬជំហ៊ានបន្ទាប់ទៀត។ លោកអ្នកក៏អាចភ្ជាប់មកជាមួយឯកសារវេជ្ជសាស្ត្រផ្សេងៗ ដែលលោកអ្នកធ្លាប់មានមកជាមួយបានផងដែរ។
នៅគ្លីនិករបស់យើង យើងផ្តល់ការថែទាំ និងព្យាបាលជំងឺមហារីក និងជំងឺឈាមគ្រប់ប្រភេទ។ ចាប់ពីមហារីកទូទៅបំផុតដូចជា សុដន់ សួត ថ្លើម ក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកមាត់ស្បូន និងមហារីកកម្រផ្សេងៗជាច្រើនទៀត។
ជួបជាមួយវេជ្ជបណ្ឌិតជំនាញរបស់យើង
ជាមួយនឹងការបណ្តុះបណ្តាលនៅក្រៅប្រទេស ជាមួយនឹងបទពិសោធន៏ជាច្រើនឆ្នាំ។
ហេតុអ្វីអ្នកគួរជ្រើសរើសគ្លីនិកអូរ៉េន ឃែនស័រ?
នៅគ្លីនិកយើងខ្ញុំ មានផ្តល់សេវាកម្មថែទាំអ្នកជំងឺដែលមានគុណភាពខ្ពស់ ដោយផ្តោតលើការព្យាបាលប្រកបដោយវិជ្ជាជីវៈ ផាសុកភាព និងប្រសិទ្ធភាព។
គ្រឿងបរិក្ខារទំនើបស្តង់ដារអន្តរជាតិ
ឧបករណ៍ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទំនើបស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ជូនសេវាកម្មមានប្រសិទ្ធភាព និងសុវត្ថិភាព។
វេជ្ជបណ្ឌិតជំនាញមានបទពិសោធន៏ច្រើនឆ្នាំ
ក្រុមវេជ្ជបណ្ឌិតរបស់យើងទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស និងមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងការថែទាំ និងព្យាបាលជំងឺមហារីក។
គ្រប់សេវាកម្មក្នុងកន្លែងតែមួយ
ចាប់ផ្តើមពីការធ្វើរោគវិនិច្ឆ័យ រហូតដល់ការព្យាបាល និងថែទាំទាំងអស់មាននៅគ្លីនិកអូរ៉េន ឃែនស័រ។
